អ្នកទិញផលិតផលជជុះទាំងអស់សង្ឃឹមថានឹងទទួលបាន “វត្ថុស្អាតបំផុត” ហើយអាចទិញវាបានដោយងាយស្រួលនិងលឿនបំផុតជាងអ្នកទិញផ្សេងទៀត។ ASEAN TRADE CENTERឆ្លើយតបទៅនឹងសំណូមពរនេះពីអ្នកទិញដោយ “ការដេញថ្លៃដោយឡាយ(LIVE)ផ្ទាល់” ។ ប្រសិនបើអ្នកចង់ទទួលបានរបស់របរនិងកក់ទុកវាមុនពេលដែលទំនិញត្រូវបានផ្ទុកទៅក្នុងកុងតឺន័រនៅ ប្រទេសជប៉ុនអ្នកអាចដេញថ្លៃវត្ថុដ៏ ស្រស់ស្អាតនៅក្នុងការដេញថ្លៃដោយឡាយ(LIVE)ផ្ទាល់នៅការិយាល័យរបស់យើង។ យើងភ្ជាប់គ្នារវាងអ្នកផ្គត់ផ្គង់នៅប្រទេសជប៉ុននិងអ្នកទិញនៅប្រទេសកម្ពុជាតាមរយៈការតេវីដេអូតាមអ៊ីធឺណិតបន្ទាប់មកអ្នកធ្វើការអាចដេញថ្លៃបាន។ យើងផ្គត់ផ្គង់នូវប្រភេទរបស់របរប្រើប្រាស់របស់ជប៉ុនដូចជាគ្រឿងអេឡិចត្រូនិច ឧបករណ៍សំណង់ ថូផ្កាដ៏ស្រស់ស្អាតឬវត្ថុល្អ ៗ ផ្សេងទៀត។ រាល់ផលិតផលទាំងអស់អាចត្រូវបានរក្សាទុកអោយអ្នកប្រសិនបើអ្នកដេញថ្លៃខ្ពស់ជាងអ្នកទិញផ្សេងទៀត។
ជំហាននៃការដេញថ្លៃដោយឡាយ(LIVE)ផ្ទាល់
-
ចូលរួមដេញថ្លៃក្នុងការដេញថ្លៃដោយឡាយ(LIVE)ផ្ទាល់
អ្នកមកការិយាល័យរបស់យើង។ អ្នកលក់ដេញថ្លៃនឹងណែនាំ ផលិតផលជាច្រើនផ្សេងៗ។ បន្ទាប់ពីចប់ការណែនាំមួយនាទី អ្នកអាចចាប់ផ្តើមដេញថ្លៃអ្វីដែលអ្នកចូលចិត្ត ហើយអ្នកក៏អាចនិយាយដោយផ្ទាល់ជាមួយអ្នកលក់ដេញថ្លៃដោយ វីដេអូកផ្សាយបន្តផ្ទាល់។ ផលិតផលនោះនឹងជាកម្មសិទ្ធិរបស់អ្នកប្រសិនបើអ្នកដេញថ្លៃក្នុងតម្លៃខ្ពស់បំផុត។
-
កុងតឺន័រមកដល់
បន្ទាប់ពីអ្នកដាក់ដេញថ្លៃទំនិញរួច មួយខែក្រោយទំនិញរបស់អ្នកនឹងមកដល់ឃ្លាំងរបស់យើងនៅភ្នំពេញ។ នៅពេលកុងតឺន័រមកដល់ឃ្លាំងរបស់យើង យើងនឹងជូនដំណឹងដល់អ្នកសូមមកឃ្លាំងរបស់យើងក្នុងរយៈពេលមួយសប្តាហ៍។ ប្រសិនបើអ្នកមិនមកក្នុងមួយសប្តាហ៍ ទំនិញរបស់អ្នកនឹងលក់ទៅអតិថិជនផ្សេង។
-
ការទូទាត់ប្រាក់និងការទទួលបានទំនិញ
យើងនឹងផ្តល់វិក្ក័យប័ត្រដែលមានតំលៃសរុបនិងការគិតថ្លៃសេវាកម្មរបស់ផលិតផលដែលអ្នកបានដេញថ្លៃ។ យើងនឹងគណនាវាហើយបន្ទាប់មកវិក្កយបត្រនឹងត្រូវបានចេញ។ យើងនឹងអញ្ជើញអ្នកនិងផ្តល់ផលិតផលអោយនៅពេលកុងតឺន័រមកដល់ឃ្លាំងរបស់យើង។ សូមទូទាត់ប្រាក់និងយករបស់របរក្នុងរយៈពេល 1 សប្តាហ៍បន្ទាប់ពីកុងតឺន័រមកដល់។